អំពើពុករលួយនៅស្រុកខ្មែរយើង ភាគច្រើនច្រើនកើតមានឡើងនៅតាមស្ថាប័នរដ្ឋ ដោយពួកមន្ត្រីរាជការខិលខូចមួយចំនួន ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន គ្មានគិតពីតម្លៃសីលធម៌អ្វីទាំងអស់។ ហើយភាគច្រើន អំពើពុករលួយទាំងនោះកើតឡើងដោយការយកលុយសុទ្ធ (cash) ហុចក្រោមតុឲ្យទៅមន្ត្រីរាជការទាំងនោះ។ ដូចនេះ ដើម្បីបំបាត់អំពើពុករលួយ យើងគ្រាន់តែបំបាត់ការចាយលុយសុទ្ធ និងបំបាត់ការហុចក្រោមតុនេះទៅ វាចប់រឿងទៅហើយ។
ដើម្បីបំបាត់ការចាយលុយសុទ្ធ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជម្រុញឲ្យមន្ត្រីរាជការទាំងអស់ ប្រើប្រាស់ ប័ណ្ណឥណទាន (credit card) សម្រាប់បើកប្រាក់ខែ ពីធនាគារឯកជនមួយចំនួន ដែលបានចុះកិច្ចសន្យាផុ្តល់សេវាជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ដើម្បីបំបាត់ការចាយលុយសុទ្ធ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជម្រុញឲ្យមន្ត្រីរាជការទាំងអស់ ប្រើប្រាស់ ប័ណ្ណឥណទាន (credit card) សម្រាប់បើកប្រាក់ខែ ពីធនាគារឯកជនមួយចំនួន ដែលបានចុះកិច្ចសន្យាផុ្តល់សេវាជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
|
| ប័ណ្ណឥណទានរបស់ធនាគារ ANZ Royal |
ការប្រើប្រាស់ប័ណ្ណឥណទាន គឺជាប្រការដែលធ្វើឲ្យស្ថាប័នប្រឆាំងនឹងអំពើពុករលួយ អាចតាមដានប្រាក់ចំណូលនិងចំណាយរបស់មន្ត្រីរាជការ ដែលជាប់សង្ស័យពីបទប្រព្រឹត្តអំពើពុករលួយ។ ពីព្រោះគ្រប់ចំណាយនិងចំណូល ដោយប្រើប្រាស់ប័ណ្ណឥណទាន ត្រូវបានកត់ត្រាទុក នៅក្នុងប្រព័ន្ធទិន្នន័យរបស់ធនាគារពាក់ព័ន្ធ។ ហើយសូម្បីតែ 0.00001 សេន ក៏ត្រូវបានកត់ត្រាទុកផងដែរ។ លើសពីនេះទៀត ប្រព័ន្ធទិន្នន័យរបស់ធនាគារពាក់ព័ន្ធ ក៏បានកត់ត្រាផងដែរ ពីប្រភពនៃចំណូលនិងចំណាយ គឺថាប្រាក់ទាំងអស់នោះបានណាមក និងត្រូវបានចំណាយទៅលើអ្វីខ្លះ ប្រព័ន្ធកំព្យូទ័ររបស់ធនាគារពាក់ព័ន្ធបានកត់ត្រាទុកទាំងអស់។ ដូចនេះ នៅពេលដែលមានអំពើពុករលួយកើតមានឡើង ការតាមដានរកភ័ស្តុតាង នឹងប្រព្រឹត្តទៅយ៉ាងរហ័សទាន់ចិត្តជាទីបំផុត ដោយគ្រាន់តែសុំធានាគារពាក់ព័ន្ធទាំងនោះ ពិនិត្យមើលគណនីរបស់ជនជាប់សង្ស័យ គឺអាចគ្រប់គ្រាន់ហើយ។
ហើយដើម្បីបំបាត់ការហុចលុយតាមក្រោមតុ យើងទាំងអស់គ្នាគួរតែនាំគ្នាហុចលុយតាមប្រព័ន្ធ INTERNET វិញម្តង។ ពីព្រោះនៅពេលបច្ចុប្បន្ននេះ នៅស្រុកខ្មែរយើង យើងអាចចាយលុយទិញអ្វីៗទាំងអស់តាមប្រព័ន្ធ INTERNET បានដោយគ្មានបញ្ហាអ្វីឡើយ។ ធ្វើដូចនេះ តម្លាភាពស្តីពីប្រាក់ចំណូលនិងចំណាយ នឹងរឹតតែត្រូវបានពង្រីកថែមទៀត។
ហើយដើម្បីបំបាត់ការហុចលុយតាមក្រោមតុ យើងទាំងអស់គ្នាគួរតែនាំគ្នាហុចលុយតាមប្រព័ន្ធ INTERNET វិញម្តង។ ពីព្រោះនៅពេលបច្ចុប្បន្ននេះ នៅស្រុកខ្មែរយើង យើងអាចចាយលុយទិញអ្វីៗទាំងអស់តាមប្រព័ន្ធ INTERNET បានដោយគ្មានបញ្ហាអ្វីឡើយ។ ធ្វើដូចនេះ តម្លាភាពស្តីពីប្រាក់ចំណូលនិងចំណាយ នឹងរឹតតែត្រូវបានពង្រីកថែមទៀត។
|
ចំពោះសេវាចាយលុយតាមប្រព័ន្ធអេឡិចត្រូនិកមួយបែបទៀត ដែលខ្មែរយើងបាននិងកំពុងតែប្រើប្រាស់រួចមកហើយនោះ គឺការបង់ថ្លៃ ទឹក ភ្លើង និងឬ សេវាកម្មផ្សេងៗទៀត តាមរយៈប្រព័ន្ធទូរស័ព្ធដៃមួយចំនួន ដែលបានភ្ជាប់ទំនាក់ទំនងទៅនឹងធនាគារឯកជនមួយចំនួន។ អាស្រ័យហេតុនេះ បើយើងបង្កើនការប្រើប្រាស់សេវានេះឲ្យបានកាន់តែច្រើនថែមទៀត អំពើពុករលួយនឹងត្រូវបានកាត់បន្ថយបានមួយភាគណាមួយ ដោយហេតុថាតម្លាភាពនៃចំណូលនិងចំណាយ នឹងត្រូវបានពង្រីកឡើងថែមទៀត៕





មតិលើ៖ "INTERNET បំបាត់អំពើពុករលួយ" (16)
អំពើពុករលួយវាមិនមែនកើតឡើងចេញអំពីត្រកូលអ្នកក្រ អ្នក
ស្រែចំការ ប្រជារាស្ត្រទន់ខ្សោយ និយាយអោយចំគឺវាកើតឡើង
ពីក្រសួងរដ្ឋទូទាំងប្រទេស តាំងពីថ្នាក់ក្រោមរហូតដល់កំពូល
តាំងពីជំទាវតូច រហូត ជំទាវធំ មានតាំងពីអ្នកបំរើ អ្នកការពារ
គ្រប់ក្រសួងទាំងអស់ សូមទានជ្រាប មន្នាលពុករលួចអើយ
ល្មមអស់លោក លោកជំទាវស្រីបជ្ឈប់ហើយ ប្រយ័ត្នស្រុកខ្មែរ
អស់ព្រៃគ្រានលំហែលកាយ
កូនប្រសារខ្មោច
ការចាយលុយតាមធនាគារពិតជាជួយកាត់បន្ថយអំពើពុករលួយមែន ដូចជា បើបញ្ជីថាត្រូវបើកលុយអោយបុគ្គល ក ៣០ ម៉ឺនរៀល នោះត្រូវតែផ្ទេរលុយចូលគណនីបុគ្គល ក ៣០ ម៉ឺន។ បើហ៊ានតែកាត់លុយផ្ដេសផ្ដាស នោះនឹងមានភស្ដុតាង។ ដូច្នេះ ប្រាក់ខែ ដល់ខែ ដឹងតែចូលគណនី បើយឺតយ៉ាវ បើមានកាត់ ដឹងទាំងអស់។
តែអំពើពុករលួយនឹងដូររូបរាងថ្មី អាប់គ្រេដតាមនោះដែរ។ ក្រៅពីរឿងប្រាក់ខែ គេពុករលួយរឿងផ្សេង ដូចជាធ្វើលិខិតស្នាម បើមិនអោយសុទ្ធ នោះនឹងត្រូវរង់ចាំយូរ រឺជាប់រវល់ (រវល់បើកបៀក្នុង Windows) ។ ស្រុកលោកខាងលិចទាំងអស់ មិនទាន់បំបាត់ការចាយលុយសុទ្ធបានទេ។ ដូច្នេះលុយសុទ្ធ ដែលមន្ត្រីពុករលួយទទួលបាន គេទុកនៅផ្ទះ នៅក្នុងហោប៉ៅ នរណាទៅដឹង។ ដូច្នេះ ទាល់តែអជ្ញាធរប្រឆាំងអំពើពុករលួយ ស្មោះត្រង់ធ្វើការពិតប្រាកដទើបអាចកំចាត់បាន។
ហើយដើម្បីកុំឲ្យលិខិតស្នាមទាំងនោះ ត្រូវឆ្លងកាត់ច្រើនកន្លែង រាជរដ្ឋាភិបាលបច្ចុប្បន្នបានបង្កើតឲ្យមាននៅតាមស្ថាប័នរដ្ឋនានានូវ «ការិយាល័យបង្អួចតែមួយ» (one window office) ដែលជាកន្លែងតែមួយគត់ ដែលលិខិតស្នាមទាំងអស់ត្រូវឆ្លងកាត់៕
ឧទាហរណ៍ បើខ្ញុំចង់បញ្ចូលឈ្មោះសមាជិក ក្នុងប័ណ្ណស្នាក់នៅ។ យកទៅឱ្យគេវាយត្រា គេកិកកុក តើរង់ចាំមួយអាទិត្យក្រោយមក ចាត់ទុកថា បានបោះត្រាទទួលស្គាល់រួចរឺអត់?
ធ្វើបានលិខិតផ្លូវការ មានត្រា មានស៊ីញេ?
ខ្ញុំជឿថា តុលាការនឹងមិនកាត់ក្តីឲ្យយើងចាញ់ទេ បើសិនជាយើងលើកយកច្បាប់មកនិយាយឲ្យចំចំណុចនោះ។
នៅប្រទេសលោកខាងលិច អ្វីៗដែលទាក់ទងនឹងច្បាប់ទម្លាប់ គេច្រើនតែជួលមេធាវីឲ្យចាត់ចែងការឲ្យ។ តែនៅស្រុកខ្មែរយើង យើងអាចពឹងពាក់មេធាវីរបស់អង្គការក្រៅរដ្ឋាភិបាល ឲ្យជួយចាត់ចែងការឲ្យបាន។ គេនឹងពេញចិត្តធ្វើការងារនេះ ដោយមិនយកប្រាក់ពីយើង។
ខាងក្រោមនេះ គឺជាសេចក្តីដកស្រង់ចេញពីច្បាប់ស្តីពីការពិនិត្យនិងឆ្លើយតបរបស់រដ្ឋបាល ខណ្ឌ ស្រុក និង ទីរួមខេត្ត ទៅនឹងលិខិតស្នាមនៃផែនការអភិវឌ្ឍន៍របស់ ឃុំ សង្កាត់នានា៖
តែជាក់ស្ដែងនោះវាមិនអាចអ៊ីចឹងទៅរួចទេ។ ឧទាហរណ៍ បើយើងត្រូវធ្វើវីសា ទៅប្រទេសណាមួយ។ ប្រទេសនោះទាររកប័ណ្ណស្នាក់នៅ ទាំងច្បាប់ដើម និង ច្បាប់បកប្រែ។
បើច្បាប់ដើមរបស់យើងគ្មានឈ្មោះយើង យើងក៏មិនអាចសរសេរឈ្មោះក្នុងបណ្ណដោយខ្លួនឯងដែរ។ ទូតមួយ រឺ ស្ថាប័នមួយ គេទទួលស្គាល់លិខិតស្នាមមួយ ទាល់តែលិខិតស្នាមនោះមានត្រា មានស៊ីញេ ពីស្ថាប័នដែលមានសម្មតិកិច្ច។ គេមិនជឿលើមាត់យើងប្រាប់គេថា ខ្ញុំបានដាក់ពាក្យសុំបញ្ចូលឈ្មោះយូរមកហើយ តែគេមិនធ្វើអោយ ដូច្នេះចាត់ទុកថា ធ្វើអោយ នោះទេ។ គេជឿតែលើលិខិតដែលមានត្រា មានស៊ីញេតែប៉ុណ្ណោះ។
រឿងប្ដឹងផ្ដល់នេះ ទៀត មិនមែនប្ដឹងភ្លាមគេដោះស្រាយភ្លាមនោះទេ។ ដូច្នេះអ្នកដែលប្រព្រឹត្តអំពើពុករលួយ គឹដឹងច្បាស់ណាស់ ថាតើសុខចិត្តអស់លុយ ត្រឹម xx រឺសុខចិត្តស្មុគស្មាញ ដល់ឡើងតុលាការ។ ខ្ញុំជឿថា ខ្មែរស្គាល់តុលាការខ្មែរច្បាស់ណាស់។ ឧបមាថា បើខ្ញុំអោយគេ៥០ដុល្លារ គេធ្វើលិខិតអោយ តែតាមច្បាប់ត្រូវបង់តែ ១ម៉ឺនរៀល តែបើខ្ញុំមិនអោយ ចង់ឡើងតុលាការ ក៏មិនសមថានឹងអស់តិចជាងនេះដែរ។
ដូចរឿងប៉ូលីសចរាចរណ៍អីនេះ ក៏អ៊ីចឹងដែរ។
បើនៅសហរដ្ឋអាមេរិកវិញ នៅតាមស្ថាប័នរដ្ឋនិមួយៗ មានប្រអប់សំបុត្រសម្រាប់ទទួលការតវ៉ារបស់ប្រជារាស្ត្រ។ បើយើងមិនពេញចិត្ត យើងអាចសរសេរសំបុត្រទៅទម្លាក់ក្នុងប្រអប់សំបុត្រនោះបាន។ ហើយគឺជាក្រសួងអធិការកិច្ចដែលជាអ្នកបើកប្រអប់សំបុត្រទាំងនោះមើល ជាមួយនឹងមន្ទីរក្រសួងពាក់ព័ន្ធ។ បើការតវ៉ារបស់យើងប្រាកដជាត្រឹមត្រូវ មន្ត្រីរដ្ឋការទាំងនោះនឹងត្រូវមានទោស។
នៅតាមឃុំសង្កាត់របស់យើងសព្វថ្ងៃ ក៏មានការបង្កើត «ប្រអប់សំបុត្រតម្លាភាព» នេះដែរ។ ទៅថ្ងៃអនាគត យើងសង្ឃឹមថា «ប្រអប់សំបុត្រតម្លាភាព» នេះនឹងជួយបំបាត់អំពើពុករលួយ និងភាពអសកម្មនៅតាមស្ថាប័នរដ្ឋ ដូចជានៅសហរដ្ឋអាមេរិកដែរ។
មួយវិញទៀត ខ្មែរយើងត្រូវតែប្រកាន់យកទម្លាប់ឡើងតុលាការ ដើម្បីដោះស្រាយរឿងវិវាទទាំងឡាយ បើសិនជាយើងចង់ឲ្យប្រទេសរបស់យើង ក្លាយទៅជា «និតិរដ្ឋ» មួយនឹងគេដែរ។ ទន្ទឹមនឹងនេះ យើងក៏ត្រូវធ្វើការកត់សម្គាល់ផងដែរថា នៅប្រទេសលោកខាងលិច គេគ្មានទម្លាប់ដោះស្រាយជម្លោះឬវិវាទនៅក្រៅប្រព័ន្ធតុលាការ ដូចជានៅស្រុកខ្មែរយើងនោះទេ។ ដូចនេះគ្រប់រឿងវិវាទទាំងអស់ ទោះតូចក្តីធំក្តី គឺត្រូវតែឡើងទៅតុលាការ។ ហើយមានជួនកាល គេទៅតុលាការតែ 15 នាទីប៉ុណ្ណោះ សម្រាប់រឿងវិវាទតូចមួយក៏មានដែរ។ ចំពោះរឿងនេះ ខ្ញុំបានសរសេរចុះផ្សាយអត្ថបទមួយរួចមកហើយ គឺជាអត្ថបទនិយាយពីអំណាចតុលាការ ឬអំណាចកាត់ក្តីរបស់មេឃុំ៕
រឿងឡើងតុលាការនេះ អាមេរិចប្រហែលជាប់លេខ១ ហើយ។ ស្អីក៏ប្ដឹងដែរ។ បើកហាងលក់ដូរស្រួលមិនស្រួល អ្នកស៊ីប្ដឹងបះជើង។ ធ្លាប់មាន គេប្ដឹង StarBuck ថាឆុងកាហ្វេក្ដៅពេក
រឿងតុលាការនៅស្រុកខ្មែរ គេមិនសូវចូលចិត្ត មកពីជាតុលាការ ដូចក្នុងរឿងភេពីរក្បាលរកស៊ីចូលគ្នា។ ប្ដឹងចុះប្ដឹងឡើងអស់ទាំងសង្ខាង។ តែខ្ញុំជឿថា នៅពេលមួយដែលគេទុកចិត្តតុលាការ នៅពេលនោះរឿងលិខិតស្នាមលែងចោទជាបញ្ហាទៀតហើយ (មានន័យថា បើកែតុលាការមិនអោយពុករលួយបាន រឿងអីកែរឿងកំប៉ិកកំប៉ុក មិនបាន)។
មិនមែនតែនៅអាមេរិចទេ នៅស្រុកអឺរ៉ុបក៏អ៊ីចឹង អ្នកច្បាប់ត្រូវប៉ាន់មិនបាច់ថ្លែងទេ តែក៏ស្អប់ច្រើនដែរ។ មានរឿងកំប្លែងច្រើនណាស់ ដែលគេចំអកអោយពួកមេធាវី។ ព្រោះមេធាវីខ្លះ គិតតែលុយ ការពារចោរ ធ្វើបាបជនរងគ្រោះ។ យូរៗ ទៅ មិនមែនជួយតុលាការស្វែងរកយុត្តិធម៌ បែរទៅជាការពារកូនក្ដីខ្លួន ទាំងខុសទាំងត្រូវ ។
ចុះឡើងៗ ស្រុកមានច្បាប់អត់ច្បាប់ អ្នកក្រត្រូវគេធ្វើបាបតែរហូត។ ស្រុកមានច្បាប់ អ្នកមាន មានលុយច្រើន ជួលមេធាវីពូកែ អ្នកក្រមានតែដើរសុំទានយកលុយមកប្ដឹង។
អាចនិយាយថាឈានទៅរកការបំបាត់អំពើពុករលួយបានមួយកម្រិតទៀតហើយ! តែបញ្ហានៅតែអាចចោទឡើងដូចលោកគ្រូវិចិត្របាននិយាយដូច្នោះដែរ ។ ដរាបណាមនុស្សនៅតែចាយលុយ នោះអំពោះពុករលួយនៅតែមាន ។
សង្ឃឹមថាមានប្រសិទ្ធភាពចុះ។
ពួកពុករលួយអស់ហ្នឹងចាំតាភ្លើទុកលុយក្នុងធនាគារស្រុកខ្មែរតើ!
ច្រឡំទេដឹង?
ធនាគារនៅប្រទេសស្វីស ជាធនាគាររក្សាការសំងាត់អំពីទឹកប្រាក់ដែលអ្នកមានលុយយកទៅទុកនៅទីនោះ។ ចង់ដឹងទឹកប្រាក់របស់អ្នកដាក់ ទាល់តែមានលិខិតពីសាមីរដ្ឋាភិបាលរបស់ជននោះ ទើបធនាគារបង្ហាញបាន។