តាំងពីយូរយារណាស់មកហើយ ការធ្វើនាវាចរណ៍តាមដងទន្លេមេកុង ត្រូវកាត់ផ្តាច់នៅត្រង់ល្បាក់ខោន ដែលជាកន្លែងទឹកជ្រោះហូរធ្លាក់យ៉ាងគំហុក (waterfall) នៅត្រង់ព្រុំដែនកម្ពុជា-ឡាវ ។ ហើយដើម្បីធ្វើដំណើរទៅប្រទេសឡាវ គេត្រូវជិះរថយន្ត ឬយានជំនិះផ្សេងៗទៀត ទៅតាមផ្លូវថ្នល់មួយចំនួនទៅវិញ។ ក៏ប៉ុន្តែសំណួរមួយបានចោទឡើងថា តើយើងប្រាកដជាគ្មានធម្យោបាយណាមួយអាចធ្វើឲ្យនាវា អាចបើកឆ្លងកាត់ល្បាក់ខោននេះបានទេឬ?
|
| តំបន់ទឹកហូរធ្លាក់នៅ ល្បាក់ខោន |
មធ្យោបាយប្រាកដជាមាន ហើយវាក៏ជាមធ្យោបាយដែលត្រូវបានគេយកមកប្រើប្រាស់តាំងតែពីឆ្នាំ ១៩១៤ មកម្លេះ នៅក្នុងការធ្វើឲ្យនាវាទាំងឡាយ អាចបើកឆ្លងកាត់កន្លែងទឹកជ្រោះហូរធ្លាក់ នៅក្នុងព្រែកជីក Panama ។ មធ្យោបាយនោះ គឺជាការសង់នូវ ទ្វារទឹកច្រើនជាន់ ដែលភាសាអង់គ្លេសហៅថា locks ក្នុងគោលបំណងបង្កើនកំពស់ទឹក ឲ្យស្មើនឹងទឺកជ្រោះនៅខាងលើ ឬបន្ថយកំពស់ទឹកឲ្យស្មើនឹងទឹកជ្រោះនៅខាងក្រោម។
បើសិនជាយើងអាចសង់ប្រព័ន្ធទ្វារទឹកដូចនោះបានមែន ប្រាកដជានឹងមាននាវាបរទេសជាច្រើនគ្រឿង នឹងត្រូវបើកឆ្លងកាត់តាមប្រទេសកម្ពុជាយើង ដើម្បីដឹកទំនិញផ្សេងៗ ឆ្លងកាត់ប្រទេស វៀតណាម ឡាវ ថៃ និង ចិន ។ ហើយនាវាទាំងនោះនឹងត្រូវបង់ប្រាក់ថ្លៃផ្លូវឲ្យយើងបានជាច្រើនលានដុល្លារក្នុងមួយឆ្នាំ ៗ។ ចូរយើងកុំភ្លេចថា ប្រាក់រកបានមកពីប្រព័ន្ធទ្វារទឹក (locks) នៃព្រែកជីក Panama មានចំនួន $650 លានដុល្លារក្នុងមួយឆ្នាំ ៗ៕

មតិយោបល់