វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលខ្ញុំបាទហ៊ាននិយាយថា យើងអាចសង់ប្រព័ន្ធផ្លូវគមនាគមន៍នៅពាសពេញផ្ទៃប្រទេសបាន ដោយមិនចំណាយប្រាក់អស់មួយរៀលនោះ។ ម៉្យាងទៀត បើសិនជាអស់លោកអ្នកនាងកញ្ញាស្គាល់ស្រុកខ្មែរច្បាស់ដូចជារូបខ្ញុំបាទ រឿងនេះកាន់តែមិនចម្លែកអ្វីទាំងអស់។
ជាដំបូងយើងត្រូវតែទទួលស្គាល់ថា សណ្ឋានដីនៃប្រទេសកម្ពុជាយើង មានរាងដូចជាបាតខ្ទះ ដែលជាប្រការធ្វើឲ្យប្រភពទឹកទាំងឡាយត្រូវហូរចាក់ពីតំបន់ខ្ពស់នៅជុំវិញផ្ទៃប្រទេស ឆ្ពោះទៅកាន់ចំណុចកណ្តាល ដែលជាបឹងទន្លេសាបដ៏ធំមួយ។ បាតុភូតនេះក៏បានបង្កើតផងដែរ ឲ្យមាន ស្ទឹង ព្រែក និង អូរ ជាច្រើនដែលត្រូវនាំទឹកហូរកាត់ផ្ទៃប្រទេស ទៅចាក់ចូលក្នុងបឹងទន្លេសាប។ ហើយគឺជា ស្ទឹង ព្រែក និង អូរ ទាំងនោះហើយ ដែលអាចរួមគ្នាបង្កើតបានជាប្រព័ន្ធផ្លូវទឹកដ៏សំខាន់មួយ ដែលអាចជួយសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនតាមផ្លូវទឹកបានគ្រប់ពេលវេលា។

|
| ផែនទីប្រព័ន្ធផ្លូវទឹកនិងផ្លូវថ្នល់ នៅក្នុងរាជាណាចក្រកម្ពុជា |
បើយើងពិនិត្យមើលផែនទីនៃប្រទេសកម្ពុជានៅខាងលើនេះ យើងសង្កេតឃើញថា បណ្តាញផ្លូវទឹកធម្មជាតិដែលជា ស្ទឹង ព្រែក និង អូរ ទាំងឡាយ មាននៅពាសពេញផ្ទៃប្រទេស និងមានចំនួនច្រើនជាងបណ្តាញផ្លូវថ្នល់ ដែលត្រូវបានសង់ឡើងតាំងសង្គមរាស្រ្តនិយមមកម្លេះ។ ដូចនេះ បើសិនជាយើងអាចកែប្រែផ្លូវទឹកទាំងនោះ ឲ្យទៅជាប្រព័ន្ធផ្លូវគមនាគមន៍យ៉ាងសកម្មបំផុត នៅក្នុងការធ្វើដំណើរនិងការដឹកជញ្ជូន យើងនឹងបានផ្លូវមានស្រាប់ជាច្រើនរាប់មិនអស់ ដោយមិនចាំបាច់ចំណាយថវិកានៅក្នុងការសាងសង់ផ្លូវ ឬចំណាយថវិកាយ៉ាងតិចតួចបំផុត ក៏អាចថាបាន។
មួយវិញទៀត លំនៅដ្ឋានរបស់ប្រជាពលរដ្ឋយើង ច្រើនតែប្រមូលផ្តុំគ្នាបង្កើតបានជាភូមិ នៅអមសងខាងដងស្ទឹង ព្រែក អូ ទាំងឡាយ។ ដូចនេះ ការពង្រីកនិងបង្កើនសកម្មភាពគមនាគមន៍តាមផ្លូវទឹក គឺជាការផ្តល់នូវកាលានុវត្តភាព (opportunity) ថ្មីៗជាច្រើនទៀត ឲ្យដល់ប្រជាពលរដ្ឋយើង នៅក្នុងការប្រកបរបរកស៊ីចិញ្ចឹមជីវិត។ ហើយឱកាសដ៏ល្អដំបូងគេបំផុតសម្រាប់ប្រជាពលរដ្ឋយើង គឺការធ្វើដំណើរនិងដឹកជញ្ជូនតាមទូកកាណូត ដែលជាយានជំនិះមានតម្លៃសមល្មមសម្រាប់ប្រជាពលរដ្ឋទូទៅ បើប្រៀបធៀបទៅនឹងតម្លៃរថយន្តនៅលើទីផ្សារ។ ម៉្យាងទៀតនៅពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយភាគធំបានងាកមកប្រើប្រាស់គោយន្តជំនួសឲ្យសត្វពាហនៈវិញម្តង។ ដូចនេះប្រជាពលរដ្ឋទាំងនោះអាចដោះយកម៉ាស៊ីនគោយន្តរបស់ពួកគេ ទៅប្រើជាម៉ាស៊ីនទូកកាណូតនៅពេលត្រូវការ បានយ៉ាងស្រួលដោយគ្មានបញ្ហាអ្វីឡើយ។ ប្រការនេះអាចធ្វើឲ្យពួកគាត់អាចកាត់បន្ថយការចំណាយបានយ៉ាងច្រើនលើសលប់។
វាជាការពិតហើយដែលថា ការពង្រីកនិងបង្កើនសកម្មភាពគមនាគមន៍តាមផ្លូវទឹក ទាមទារឲ្យមានការជួយជ្រោមជ្រែង និងឬគំនិតផ្តួចផ្តើមពីសំណាក់រដ្ឋបាលគ្រប់ជាន់ថ្នាក់ទាំងអស់។ ហើយប្រការដែលសំខាន់បំផុតនោះ គឺការបង្កើតតំបន់សេដ្ឋកិច្ច មានដូចជាផ្សារលក់ដូរជាដើម ឲ្យនៅជាប់នឹងបណ្តាញផ្លូវទឹកទាំងនោះ។ ធ្វើដូចនេះ សកម្មភាពសេដ្ឋកិច្ចមួយភាគធំ នឹងត្រូវធ្វើឡើងនៅតាមបណ្តាញផ្លូវទឹកទាំងនោះជាពុំខានឡើយ៕

មតិលើ៖ "ធ្វើផ្លូវដោយមិនអស់មួយរៀល" (5)
ធ្វើអ្វីក៏ដោយបើចំណេញតែ រាស្ត្រ មិនបានចំណេញដល់លោកធំៗទេ កុំសង្ឃឹមថាគេធ្វើនោះ…មើលតែស្ពានស្រុកខ្មែរទៅដឹងហើយ រដ្ឋាភិបាលតែងនិយាយថា សមិទ្ធផលស្នាដៃអភិវឌ្ឍន៍សាងសង់ស្ពាន សាងសង់សាលារៀន ប៉ុន្តែសួរថាសម្រាប់កូនអ្នកក្រីក្រ បើគ្មានលុយអាចទៅរៀនបានអត់? គឺអត់ទេ! ស្ពាននៅកន្លែងសំខាន់ៗបើឆ្លងទាល់តែបងលុយ
អត់យល់ចុះអត់មានទឹកក្នុងស្ទឹងទន្លេ ខែប្រាំងគិតយ៉ាងម៉េច?
កន្លែងគោកខែប្រាំងទាំងនោះ កាន់តែត្រូវប៉ាន់ទៀតហើយ។ គឺយើងអាចលក់ឲ្យក្រុមហ៊ុនឡានចាក់ដីមកជីកយកដីនៅទីនោះឲ្យជ្រៅទៅ គឺចប់ទៅហើយ។ លុយក៏បាន ទឹកក៏កាន់តែជ្រៅ បញ្ហាគោកខែប្រាំងក៏គ្មានទៀតដែរ។
មធ្យោយដឹកជញ្ជូនធន់ធ្ងន់តាមផ្លូវទឹក តាមពិតសំខាន់ណាស់ ចំនេញជាងផ្លូវគោកនិងផ្លូវដែកច្រើនណាស់។
ផ្លូវកៅស៊ូ រថយន្តមានទំងន់កំនត់ ផ្លូវដែកក៏ដូចគ្នា តែផ្លូវទឹកវិញដឹកប៉ុន្មានតោនក៏គ្មានបញ្ហាដែរ។
នៅស្រុក Belgique សណ្ឋានដីគេមិនអំនោយផលដូចយើង ដូច្នេះគេជីកដីបង្កើតប្រឡាយដើម្បីកប៉ាល់បើក។ កន្លែងណាមានជ្រលងភ្នំ គេធ្វើស្ពានសំរាប់ប្រឡាយ អោយកប៉ាល់បើកពីលើ។ បើស្ពានថ្មធម្មតា គេកំនត់ចំនុះរថយន្ត តែស្ពានសំរាប់កប៉ាល់ ស្ទើរតែអាចនិយាយបានថា ដឹកប៉ុន្មានតោនក៏បាន (កុំអោយតែលិច)។
តែថាស្រុកយើង មិនសូវមានស្អីដឹកហើយ បានជាមិនសូវត្រូវប៉ាន់។
ល្អណាស់គំនិតនេះ
ប៉ុន្តែ ផ្លូវទឹកទាំងនោះមានទំហំតូចចង្អៀត និងមិនមានទឹកគ្រប់គ្រាន់នៅរដូចប្រាំងទេ ការជីកអោយជៅក៏មិនប្រាកដថាមានទឹកច្រើននៅរដូវប្រាំងដែរ។ ត្រូវការទូក ឬនាវាដឹងទំនិញធំៗដែរហ្នឹងទើបអាចផ្ទុកទំនិញបានស្មើរឡាន។ កាលណាចរាចរណ៍នៅលើផ្ទៃទឹកមានទំហំតួចពេក ក៏អាំចបង្ករគ្រោះថ្នាក់ដែរ។ បើអោយក្រុមហ៊ុនកាយអោយជ្រៅនោះគឺពួកគាត់ឆ្លាតណាស់មិនទិញដីយកទេ គឺទុកអោយយើងទៅជួលគាត់វិញ។ ត្រូវចំណាយលុយសង់កំពង់ផែរទៀតផង។ មិនប្រាកដថាក្នុងផែនទីដូចនឹងទីតាំងជាក់ស្តែងទាំងអស់នោះទេ។ បើគិតអោយជ្រៅគឺមិនប្រាកដថាចំណាយតិចនោះទេ។ ប៉ុន្តែបើមានល្អព្រោះអាចជួយបន្ថែមផ្លូវអោយមានច្រើនជាងមុន៕