តើអ្វីជាកត្តាកំណត់នូវភាពខុសគ្នារវាងជីវភាពរស់នៅរបស់អ្នកជនបទ និងជីវភាពរស់នៅរបស់អ្នកទីក្រុង?
បើតាមយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំបាទគឺ អគ្គិសនី ។ ខ្ញុំបាទហ៊ានសន្និដ្ឋានយ៉ាងដូច្នេះ ពីព្រោះបើនៅតាមតំបន់ជនបទមានអគ្គិសនីប្រើប្រាស់ ដូចជានៅទីក្រុងនានាដែរនោះ អ្នកជនបទក៏អាចរស់នៅនិងប្រកបរបររកស៊ីដូចជាអ្នកទីក្រុងដែរ។ បានន័យថា អ្វីដែលកម្រឹតដែនសមត្ថភាពរបស់អ្នករស់នៅតំបន់ជនបទគឺ អគ្គិសនី ។
នៅទីណាមានអគ្គិសនី នៅទីនោះនឹងមានគ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិកទំនើបៗ និងបណ្តាញ Internet ដែលអាចជួយផ្សព្វផ្សាយព័ត៌មាន ឬជួយសម្រួលការស្រាវជ្រាវឯកសារ បានយ៉ាងរហ័សទាន់ចិត្ត។ ជាក់ស្តែង នៅប្រទេសជឿនលឿនមួយចំនួន មានដូចជាសហរដ្ឋអាមេរិកជាដើម ភាពខុសគ្នារវាងជនបទនិងទីក្រុង គឺស្ទើរតែមិនអាចត្រូវកត់សម្គាល់បានឡើយ។ ហើយផ្ទះនៅតាមតំបន់ជនបទអាមេរិកាំង គឺជាផ្ទះវីឡានៅស្រុកខ្មែរយើង ដែលនៅក្នុងនោះមាន ទឹក ភ្លើង ចង្ក្រានឧស្ម័ន និងបណ្តាញខ្សែកាបសម្រាប់ទូរទស្សន៍និង Internet ។ សរុបមក ទាំងអស់នេះបានមកដោយសារតែមានបណ្តាញចរន្តអគ្គិសនីទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងសហរដ្ឋអាមេរិកទាំងមូល។
បើយើងលើកយកករណីនៃប្រទេសរុស្សីមកនិយាយវិញម្តង យើងឃើញថា ក្រោយពីសង្គ្រាមលោកលើកទីមួយ ប្រទេសរុស្សីធ្លាក់ខ្លួនក្រដុនដាប ភាពអត់ឃ្លានបានកើតមានឡើងពាសពេញផ្ទៃប្រទេស។ ក៏ប៉ុន្តែកម្មវិធីអភិវឌ្ឍន៍ប្រទេសជាតិដ៏សំខាន់មួយរបស់រដ្ឋាភិបាលរុស្សីនៅសម័យនោះគឺ អគ្គិសនីភាវូបនីយកម្ម (Electrification) ដែលជាការពង្រីកបណ្តាញអគ្គិសនីឲ្យបានទៅដល់គ្រប់ទិសទីទាំងអស់នៅពាសពេញប្រទេសរុស្សីទាំងមូល។ ហើយប្រហែលជាដប់ឆ្នាំក្រោយមក នៅពេលដែលបណ្តាញអគ្គិសនីបានគ្របដណ្តប់ពាសពេញផ្ទៃប្រទេសហើយ ប្រទេសរុស្សីក៏បានក្លាយទៅជាមហាអំណាចឧស្សាហកម្មដ៏ធំមួយនៅក្នុងពិភពលោក។
ដោយឡែក នៅក្នុងរាជាណាចក្រកម្ពុជាយើង សក្តានុពល (potential) នៅក្នុងអគ្គិសនីភាវូបនីយកម្មគឺ វារីអគ្គិសនី ដែលជាអគ្គិសនីបានមកពីចរន្តទឹក និងដែលមិនចេះរីងស្ងួត (renewable) ។ ដូចនេះវានឹងជាអគ្គិសនីមានតម្លៃថោកសម្រាប់អ្នករស់នៅតាមតំបន់ជនបទទាំងឡាយ។ ហើយបើតាមការអះអាងរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន នៅក្នុងកំឡុងឆ្នាំ ២០២០ ប្រជាពលរដ្ឋនៅតាមតំបន់ជនបទនឹងមានអគ្គិសនីប្រើប្រាស់គ្រប់ៗគ្នា។ នៅពេលនោះជនបទនឹងមិនខុសប្លែកពីទីក្រុងប៉ុន្មានទៀតឡើយ៕

|
| បណ្តាញអគ្គិសនីកំពុងតែត្រូវបានពង្រីកនៅក្នុងប្រទេសកម្ពុជា |

មតិយោបល់