បើ​ស៊ី​ត្រី​ព្រួល កុំ​ចោល​ស្រកា បើ​ស៊ី​ត្រីប្រា កុំ​ចោល​ស្រកី បើ​ស្ងោរ​ក្បាល​ត្រី កុំ​ភ្លេច​ម្ជូរ​​សណ្តាន់

បច្ចុប្បន្ន​នេះ ទន្ទឹម​នឹង​ការប្រើប្រាស់​បន្ទះ​សូឡា ដើម្បី​ស្រូប​យក​ពន្លឺ​ព្រះ​អាទិត្យ យក​មក​កែច្នៃ​ឲ្យ​ទៅ​ជា​ថាមពល​អគ្គីសនី និង​កង្ហារ​​ដើរ​ដោយ​កម្លាំង​ខ្យល់​បក់ ដើម្បី​បង្កើត​​ឲ្យ​​ទៅ​ជា​ថាមពល​ដូចគ្នា​នេះ នៅ​មាន​បច្ចេកទេស​មួយ​បែប​ថ្មី​ទៀត ដែល​ទើប​នឹង​ត្រូវ​​បាន​ស្រាវជ្រាវ​រក​ឃើញ និង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើជា​ផ្លូវការ​។ បច្ចេកទេស​នោះ គឺ​ការកែច្នៃ​កម្លាំង​ទឹក​រលក​សមុទ្រ​ ​ឲ្យ​មក​ជា​ថាមពល​អគ្គីសនី​ ដោយ​ប្រើប្រាស់​ឧបករណ៍​ម៉្យាង​មាន​ឈ្មោះ​ថា Pelamis ។
សូម​អាន​បន្ត>>
កាល​ពី​មុន ដើម​ល្ហុងខ្វង​ដែល​ភាសា​អង់គ្លេស​ហៅ​ថា Jatropha curcas គឺ​ជា​រុក្ខជាតិ​ម៉្យាង​ដែល​ដុះ​នៅ​តាម​របង​ផ្ទះ​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​​យើង ស្ទើរ​តែ​​នៅ​គ្រប់​ទិសទី​ទាំងអស់​។ ម៉្យាងទៀត​​ប្រជាពលរដ្ឋ​យើង​​ មិន​ដែល​​បាន​ចាប់​អារម្មណ៍​ទៅ​លើ​រុក្ខជាតិ​នេះ​ឡើយ ព្រោះ​វា​គ្មានបាន​​ផ្តល់​ផល​ប្រយោជន៍​អ្វី ក្រៅ​តែ​ពី​ការប្រើប្រាស់​សម្រាប់​ធ្វើ​របង​​ផ្ទះ​ និង​ឬ​ដី​ចំការ​តែ​ប៉ុណ្ណោះ​។ ក៏​ប៉ុន្តែ នៅ​ពេល​បច្ចុប្បន្ន​នេះ ល្ហុងខ្វង​បាន​ក្លាយ​ទៅ​ជា​រុក្ខជាតិ​ម៉្យាង​ ដែល​ផ្លែ​របស់​វា​​​​ផ្តល់​​នូវ​ប្រេង​មួយ​ប្រភេទ ដែល​អាច​ប្រើប្រាស់​ជំនួស​ឲ្យ​ប្រេង​ម៉ាស៊ូត​បាន​។ ហើយ​ការចម្រាញ់​យក​ប្រេង​ពី​ផ្លែ​ល្ហុងខ្វង គឺ​ជា​វិធី​ងាយ​ជាទី​បំផុត ដែល​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ឃុំ​នានា​ អាច​ធ្វើ​បាន​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។ លើស​ពី​នេះទៀត ការប្រើប្រាស់​ប្រេង​ល្ហុងខ្វង​ជំនួស​ឲ្យ​ប្រេង​ម៉ាសូត គ្មាន​ត្រូវការ​ការកែច្នៃ​អ្វី​ទាំងអស់ បាន​ន័យ​ថា ប្រេង​ដែល​ត្រូវ​បាន​គាប​យក​ចេញ​ពី​គ្រាប់​ល្ហុងខ្វង​ស្រស់​ៗ​ អាច​យក​ទៅ​ចាក់​​​ទៅ​ក្នុង​គ្រប់​ម៉ាស៊ីនទាំងអស់​ ដែល​ប្រើ​ប្រេង​ម៉ាស៊ូត​​ បាន​មួយ​រំពេច​។
សូម​អាន​បន្ត>>
ផ្ទះ​សម្រាប់​អ្នក​ក្រ
ការទិញ​ផ្ទះ គឺ​ជា​រឿង​មួយ​ដ៏​ពិបាក​ជាទីបំផុត ព្រោះ​ថា​ពេល​ខ្លះ​យើង​ត្រូវ​ធ្វើការ​សន្សំ​ប្រាក់​រាប់​ឆ្នាំ​ ទើប​អាច​ទិញ​ផ្ទះ​មួយ​បាន​។ ហើយ​បើ​នៅ​តាម​តំបន់​ជនបទ​វិញ គេ​ត្រូវ​ធ្វើការ​សន្សំ​ឈើ​ធ្វើ​ផ្ទះ​ ដោយ​ក្នុង​មួយ​ឆ្នាំ​ ៗ ត្រូវ​ទិញ​សរសរ​ពីរ​ឬ​បី​ដើម ឬ​​គ្រឿង​ឈើ​ផ្ទះ​ផ្សេង​ៗ​ទៀត បន្តិច​ម្តង​ៗ ទម្រាំ​បាន​គ្រប់​គ្រឿង​ទាំងអស់ ទើប​គេ​អាច​សង់​ផ្ទះ​មួយ​បាន​។
សូម​អាន​បន្ត>>
តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច ​ដើម្បី​យក​ទឹក​ជ្រោះ​​ដែល​ហូរ​ធ្លាក់​មក​ពី​លើ​កំពូល​ភ្នំ​ មក​ប្រើប្រាស់​នៅ​តាម​លំនៅ​ដ្ឋាន​របស់​យើង បើ​សិន​ជា​យើង​រស់​នៅ​ក្បែរ​កំពូល​ភ្នំ​នោះ​?

វា​ជា​រឿង​យ៉ាង​ងាយ​ស្រួល​បំផុត បើ​សិន​ជាយើង​អាច​ត​បំពង់​ឬស្សី​ឬ​ទុយយោទឹក​ (pipe) ដើម្បី​ត្រង​យកទឹក​ពី​តំបន់​ដែល​មាន​ទឹក​ជ្រោះ​ហូរ​ធ្លាក់​នោះ មក​ដល់​ភូមិ​របស់​យើង​។ ហើយ​បើ​សិន​ជា​ទឹក​ជ្រោះ​នោះ​ហូរ​ធ្លាក់​ជា​ប្រចាំ​​ខួប​ប្រាំង​ខួប​វស្សា យើង​ក៏​អាច​ប្រើ​ទឹក​បាន​ខួប​ប្រាំង​ខួប​វស្សា​បាន​ដែរ​។ ជាក់ស្តែង ប្រជាពលរដ្ឋ​ឃុំ​ ចំបក់ ស្រុក​​ ភ្នំ​​ស្រួច ខេត្ត​ កំពង់​ស្ពឺ បាន​ត​ទុយយោ​ទឹក​​ដើម្បី​ត្រង​យក​ទឹក​ធ្លាក់​ពី​ជ្រោះ​នៅ​តំបន់​ភ្នំ​គិរីរម្យ មក​ដល់​ស្រុក​ភូមិ​របស់ពូក​​គេ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទឹក​ប្រើប្រាស់​ខួប​ប្រាំង​ខួប​វស្សា ព្រោះ​ទឹក​ជ្រោះ​នោះ​ហូរ​ធ្លាក់​ខួប​ប្រាំង​ខួប​វស្សា​ដែរ​។
សូម​អាន​បន្ត>>
ថ្មី​ៗ​នេះ​ក្រុមហ៊ុន Google ​បាន​ប្រកាស​ផ្សាយ​និង​ដាក់​ឲ្យ​ប្រើប្រាស់​​ជា​ផ្លូវការ​នូវ​ភាសា​ថ្មី​មួយ​ទៀត សម្រាប់​អ្នក​សរសេរ​កម្មវិធី​កំព្យូទ័រ​ទាំងឡាយ​។ ភាសា​ថ្មី​នោះ​មាន​ឈ្មោះ​ថា Go ដែល​មាន​លក្ខណៈ​​ងាយ​ស្រួល​ និង​ផ្តល់​លទ្ធភាព​ឲ្យ​​អ្នក​សរសេរ​កម្មវិធី​កំព្យូទ័រ​​ អាច​ផ្ចង់​គំនិត​ស្មារតី​ គិតគូ​រពី​រឿង​សរសេរ​កម្មវិធី ជាជាង​​ការគិតគូរ​អំពី​ការប្រើប្រាស់​ភាសា​ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​។
សូម​អាន​បន្ត>>
តាំង​តែពី​ អាភីស៊ីត ដណ្តើម​បាន​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​មក សង្គ្រាម​តាម​ព្រុំដែន​ ខ្មែ-ថៃ បាន​ផ្ទុះ​ឡើង​គ្មាន​ស្រាកស្រាន​ឡើយ​​។ ទាំងអស់​នេះ​គឺ​​បណ្តាល​មក​ពី​​គំនិត​សត្វកញ្រ្ជោង​របស់​ អាភីស៊ីត ដែល​​បាន​បង្វែ​បញ្ហា​វិបត្តិ​ផ្ទៃ​​ក្នុង​របស់​ប្រទេស​ថៃ ឲ្យ​មកនៅ​តាម​ព្រុំដែន​ ខ្មែរ-ថៃ វិញ​។ ម៉្យាងទៀត ទង្វើ​​នេះ​​ក៏​អាច​ជួយ​ឲ្យ​ អាភីស៊ីត ទាញ​យក​ប្រជាប្រិយភាព​បាន​​ខ្លះ​​​ផង​ដែរ ព្រោះ​វា​បាន​​ស្តែង​ចេញ​ពី​គំនិត​ជាតិ​និយម​ស្រឡាញ់​ទឹកដី ដ៏​ឆ្កួត​វង្វេង​របស់​ជនជាតិ​ថៃ​ជ្រុល​និយម​មួយ​ចំនួន​។
សូម​អាន​បន្ត>>
បើ​តាម​ការសង្កេត​ជាក់ស្តែង ដំឡូង​គឺ​ជា​អាហារ​ដែល​​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​គ្រប់​ប្រទេស​ទាំងអស់​ យក​ទៅ​បរិភោគ​ជា​ចំណី​​អាហារ​ដ៏​ចាំបាច់​មួយ សម្រាប់​ទ្រទ្រង់​រាងកាយ​។ ហើយ​ការ​ចំអិន​ដំឡូង​​ជា​ម្ហូប​អាហារ គឺ​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ អាស្រ័យ​ទៅ​តាម​ក្បួន​ធ្វើ​ម្ហូប​ប្រចាំ​ប្រទេស​និមួយ​ៗ​​។ ដោយឡែក​ នៅក្នុង​​ប្រទេស​កម្ពុជា​យើង​ ​ដំឡូង​ត្រូវ​បាន​ប្រជាពល​រដ្ឋ​ទូទៅ យក​ទៅ​​ឆ្នៃ​ធ្វើ​ជា​នំ​​និង​ឬ​បង្អែម​ផ្សេង​ៗ​។ បាន​ន័យ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ដំឡូង​មិនមែន​ជា​អាហារ​ដ៏​សំខាន់​ អាច​ជំនួស​បាយ​បាន​នោះ​ទេ​។
សូម​អាន​បន្ត>>
ការប្រើប្រាស់​អណ្តូង​ស្នប់ គឺ​ជា​ប្រការ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ទឹក​ស្អាត​ប្រើប្រាស់​បាន​គ្រប់គ្រាន់​ (safe water) ។ ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​គ្រួសារ ​បាន​និង​កំពុង​តែ​​​នាំ​គ្នា​ប្រើប្រាស់​អណ្តូង​ស្នប់​នេះ​ កាន់​តែ​ច្រើន​ឡើង ៗ​​។ ទន្ទឹម​នឹង​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​​មួយ​ចំនួន​ ក៏​បាន​និង​កំពុង​តែ​​ជួយ​ជា​ថវិកា​និង​បច្ចេកទេស នៅ​ក្នុង​ជីក​អណ្តូង​ស្នប់​នេះ ឲ្យ​ដល់​ប្រជាកសិករ​យើង ដែល​រស់​នៅ​តាម​​តំបន់​ជនបទ​​ដាច់​ស្រយាល​នានា នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​។
សូម​អាន​បន្ត>>
ទ្រ​ គឺ​ជា​ឧបករណ៍​ភ្លេង ដែល​ជាការនិយម​ចូលចិត្ត​​ជាទី​បំផុត​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​​ដែល​រស់​នៅ​តាម​តំបន់​ជនបទ​​នានា​ នៅ​ពេញ​​ទូទាំង​ផ្ទៃ​ប្រទេស​។ ហើយ​បើ​នៅ​ក្រៅ​ប្រទេស​វិញ ប្រជាពលរដ្ឋ​ដែលមាន​ដើម​កំណើត​ខ្មែរ​ភាគ​ច្រើន បាន​យក​ឧបករណ៍​ទ្រ​នេះ​ទៅ​ដាក់​ក្នុង​ទូកញ្ចក់​ តាំង​លំអរ​គេហដ្ឋាន​របស់​ពួក​គេ ព្រោះ​វា​ជា​និមិត្តរូប​នៃ​ព្រលឹងជាតិ​​ខ្មែរ​។ លើស​ពី​នេះ​ទៀត ក៏​មាន​ខ្មែរ​រស់​នៅ​បរទេស​មួយ​ចំនួន​​អាច​កូត​ទ្របាន​ល្អ​ មិនចាញ់​ខ្មែរ​នៅ​ក្នុង​ប្រទេស​ប៉ុន្មាន​​ឡើយ​។
សូម​អាន​បន្ត>>
ទឺក​ឃ្មុំ (honey) ​គឺ​ជា​អាហារ​​ដែល​គេ​និយម​បរិភោគ​ជាទី​បំផុត នៅ​ជុំ​វិញ​ពិភពលោក​យើង​នេះ​។ ហើយ​អ្នក​ដែល​ចាត់ទុក​ទឹកឃ្មុំ​ថា​ជា​អាហារ​របស់​អ្នក​ក្រ អ្នក​នោះ​​ច្បាស់​ជា​ធុន​​មនុស្ស «អង្កែប​​ក្នុង​អណ្តូង» ដែល​មើល​​មិន​ឃើញ​មេឃ​ធំ​ប៉ុន​ណា​ឡើយ​​​។ តាមការពិតទៅ​ នៅ​ប្រទេស​ណា​ក៏​ដោយ ក៏​​គេ​ចាត់ទុក​ទឹកឃ្មុំថា​ជា​​​អាហារ​ដ៏​ចាំបាច់​ និងមាន​រស់ជាតិ​ជាទី​បំផុត ហើយ​នៅ​ក្នុង​គ្រប់​ភាសាទាំងអស់ គេ​និយម​ប្រៀបធៀប​​អ្វី​ដែល​គួរ​ឲ្យ​ស្រឡាញ់​ចូលចិត្ត ទៅ​នឹង​​ទឹកឃ្មុំ ដូច​ជា​ពាក្យ​ថា «Honey, you’re so sweet!» ជា​ដើម​ ។ល។ និង ។ល។ ។
សូម​អាន​បន្ត>>
អំពើ​ពុក​រលួយ​នៅ​ស្រុក​ខ្មែរ​យើង​ ភាគ​ច្រើន​ច្រើន​កើត​មាន​ឡើង​នៅ​តាម​ស្ថាប័ន​រដ្ឋ​ ដោយ​ពួក​មន្ត្រី​រាជការ​ខិល​ខូច​មួយ​​ចំនួន ដែល​គិត​តែ​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន គ្មាន​គិត​ពី​តម្លៃ​សីលធម៌​អ្វី​ទាំងអស់​។ ហើយ​ភាគ​ច្រើន អំពើ​ពុក​រលួយ​ទាំងនោះ​កើត​ឡើង​ដោយ​ការយក​លុយ​សុទ្ធ (cash) ហុច​ក្រោម​តុ​ឲ្យ​ទៅ​មន្ត្រី​រាជការ​ទាំងនោះ​។ ដូចនេះ ដើម្បី​បំបាត់​អំពើ​ពុក​រលួយ យើង​គ្រាន់​តែ​បំបាត់​ការចាយ​លុយ​សុទ្ធ និង​បំបាត់​ការហុច​ក្រោមតុ​នេះ​ទៅ វាចប់​រឿង​ទៅ​ហើយ​។
សូម​អាន​បន្ត>>
បើ​តាម​អ្នក​វិភាគមួយ​ចំនួន កត្តា​ដ៏​ចំបង​ដែល​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ចាញ់​សង្គ្រាម​នៅ​វៀតណាម គឺ​បណ្តាល​មក​ពី​កាំជ្រួច​មីសស៊ីល SA-2 របស់​អតីតសហភាព​សូវៀត ដែល​ត្រូវ​បាន​ផ្តល់​ជា​ជំនួយ​​ឲ្យ​​ទៅ​​អតីត​ប្រទេស​វៀតណាម​ខាង​ជើង​ នៅ​ក្នុង​ការការពារ​ដែន​អាកាស​ ប្រឆាំង​ទល់​​នឹង​ការទម្លាក់​គ្រាប់បែក​​របស់​កងទ័ព​អាកាស​អាមេរិកាំង​ ទៅ​លើ​ទីក្រុងហាណូយ​។
សូម​អាន​បន្ត>>
ជាទូទៅ យោង​ទៅតាម​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​និង​ពហុបក្ស អំណាច​និតិប្រតិបត្តិ អំណាច​និតិបញ្ញត្តិ និង​អំណាច​តុលាការ ត្រូវ​បែងចែក​យ៉ាង​ដាច់​ស្រឡះ​ពី​គ្នា​។ ហើយ​គ្មាន​ជន​ណាម្នាក់​អាច​មាន​សិទ្ធិ​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ ហួស​ពី​ដែន​កំណត់​​នៃ​អំណាចរបស់​ពួក​គេ​​បាន​ឡើយ​។ ក៏​ប៉ុន្តែ​នៅ​ក្នុង​រាជាណាចក្រ​កម្ពុជា​យើង នៅ​តាម​ភូមិ-ឃុំ ទាំងឡាយ មេឃុំ​និង​ឬ​មេ​ភូមិ ដែល​តំណាង​ឲ្យ​អំណាច​និតិប្រតិបត្តិ តែង​តែ​ទទួល​បាន​នូវ​សទ្ធិ​មួយ​ចំនួន នៅ​ក្នុង​ការដោះស្រាយ​ជម្លោះ​រវាង​ប្រជាពលរដ្ឋ នៅ​ក្នុង​ដែន​អំណាច​របស់​ពួក​គេ​។ បាន​ន័យ​ថា មេឃុំ​និង​ឬ​មេភូមិ​មាន​សិទ្ធិ​អាច​ប្រើប្រាស់​អំណាច​តុលាការ នៅ​ក្នុង​ការដោះស្រាយ​ជម្លោះ ឬ​កាត់​ក្តី​​​ថា​ឲ្យ​អ្នកណា​​ឈ្នះ​ឬ​ចាញ់​បាន​។ ប្រការ​នេះ​បាន​ធ្វើ​​ឲ្យ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ក្លាយ​ជា​ប្រជាធិបតេយ្យ​មួយ​ប្រភេទ ដែល​មាន​លក្ខណៈ​ដាច់​ដោយឡែក​ ពី​ប្រជាធិបតេយ្យ​នៅ​ប្រទេស​លោក​ខាង​លិច​។ ដូចនេះ តើ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​យើង​ ជា​លទ្ធិ​ប្រជាធិបតេយ្យ​​ប្រភេទ​ណា​ដែរ​?
សូម​អាន​បន្ត>>
ក្រុមហ៊ុន​ Aviation Concern ដ៏​ធំ​​​នៅ​ក្នុង​ប្រទេសរុស្ស៊ី ដែល​មាន​ជំនាញ​ខាង​ផលិត​យន្តហោះ និង​យាន​អវកាស បាន​ផ្តួចផ្តើម​គំនិត​បង្កើត​យន្តហោះ​​ប្រភេទ​​ថ្មី​មួយ​​ទៀត​ ដែល​មាន​លក្ខណៈ​ដូច​ជា​ថាស​ហោះ​ និងដែល​អាច​ហោះហើរ​ដឹក​អ្នក​ដំណើរ​បាន​ជា​ច្រើន​ពាន់​នាក់ ប្រកប​ដោយ​សុវត្ថភាព​បំផុត​​។ យន្តហោះ​ប្រភេទ​ថ្មី​នោះ​មាន​ឈ្មោះ​ថា EKIP ។
សូម​អានបន្ត>>
តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ការធ្វើ​នាវាចរណ៍​​តាម​​ដង​ទន្លេ​មេកុង ត្រូវ​​កាត់ផ្តាច់​នៅ​ត្រង់​ល្បាក់​ខោន​ ដែល​ជា​កន្លែង​ទឹកជ្រោះ​ហូរធ្លាក់​​យ៉ាង​គំហុក​​​ (waterfall) នៅ​ត្រង់​ព្រុំដែន​កម្ពុជា-ឡាវ ។ ​ហើយ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឡាវ គេ​ត្រូវ​ជិះ​រថយន្ត​ ឬ​យាន​ជំនិះ​ផ្សេង​​ៗ​ទៀត​ ទៅ​តាម​ផ្លូវ​ថ្នល់​​មួយ​ចំនួន​ទៅ​វិញ​​។ ក៏ប៉ុន្តែ​សំណួរ​មួយ​បាន​ចោទ​ឡើង​ថា តើ​យើង​ប្រាកដ​ជា​​គ្មាន​ធម្យោបាយ​ណា​មួយ​អាច​ធ្វើ​ឲ្យ​នាវា ​អាច​​បើក​​​​ឆ្លង​កាត់​ល្បាក់​ខោន​នេះ​​បាន​​​​ទេ​ឬ​​?
សូម​អាន​បន្ត​>>
យើងធ្លាប់តែដឹងថា មានឧបករណ៍អេឡិកត្រូនិកមួយចំនួន​អាច​ត្រូវ​បញ្ជា​​ពី​ចម្ងាយ ដោយ​តេឡេកំម៉ង់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា remote control ដូច​ជា ​ទូរទស្សន៍ ម៉ាញ៉េ ម៉ាស៊ីន​ត្រជាក់ ជាដើម ។ល។ ក៏ប៉ុន្តែ យើង​មិន​ធ្លាប់​បាន​ឮ​ថា មាន​យន្តហោះចំបាំង​ណា​មួយ​អាច​ត្រូវ​បញ្ជា​ពី​ចម្ងាយ ​ដោយ​តេឡេកំម៉ង់​បាន​ឡើយ។ ទើប​តែ​នៅ​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ដែល​ក្រុមហ៊ុន​សាជីវកម្ម​ផលិត​យន្តហោះ​ដ៏​ធំ​មួយ​របស់​សហរដ្ឋ​អាមេរិក មាន​ឈ្មោះ​ថា Boeing បាន​សាក​ល្បង​បង្កើត​យន្តហោះ​ចំបាំង​មួយ​ប្រភេទ ដែល​អាច​ត្រូវ​បញ្ជា​​ពី​ចម្ងាយ​ដោយ​តេឡេកំម៉ង់ ដែល​ជា​ប្រព័ន្ធ​កំព្យូទ័រ​នៅ​នឹង​ដី។ យន្តហោះ​នោះ​មាន​​ឈ្មោះ​ថា X-45 ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​ត្រូវ​បាន​បញ្ជា​ឲ្យ​ហោះ​ហើរ​ជា​លើក​ដំបូង ដោយ​ប្រព័ន្ធ​កំព្យូទ័រ​នៅ​នឹង​ដី នៅ​ក្នុង​កំឡុង​ឆ្នាំ ២០០២ ។
សូម​អាន​បន្ត>>
ស្ពាន តេ​ជោ​មរកតកោះពស់
ស្ពាន​អាកាស ក្បាលថ្នល់
រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ យើង​នៅ​មាន​ភាពមិនច្បាស់លាស់ នៅ​ក្នុង​ការប្រើសញ្ញា​ចុច​ពីរ (colon) ​នៅ​ក្នុង​ពាក្យ​ខ្មែរ​​មួយ​ចំនួន ដែល​ត្រូវ​អាន​ថា [អាក់] ឬ [អ៊ាក់] ។ ក៏ប៉ុន្តែ​ជា​កុសល​ល្អ នៅ​ពេល​ថ្មី​ៗ​នេះ លោក​បណ្ឌិត ច័ន្ទ សំណព្វ រួម​​ជាមួយ​នឹង​អ្នក​អក្សរសាស្ត្រ​ខ្មែរ​មួយ​ចំនួន​​ទៀត បាន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​ជា​ក្បួន​វេយ្យាករណ៍​​ជា​បណ្តោះ​អាសន្ន​មួយ (hypothesis) ស្តី​ពីការ​ប្រើប្រាស់​សញ្ញា​ចុច​ពីរ​នៅ​ក្នុង​ពាក្យ​ខ្មែរ​។
សូម​អាន​បន្ត>>
យើង​ទាំងអស់គ្នា​ប្រហែល​ជា​បាន​ដឹងរួច​មក​​ហើយ​ថា មាន​ជនជាតិ​ខ្មែរ​ម្នាក់​​ឈ្មោះ ញៀន ផលិត បាន​បង្កើត​រថយន្ត​​​មួយ​ប្រភេទ​ម៉ាក​ អង្គរ ដោយ​ធ្វើ​ដោយ​ដៃ​របស់​​គាត់​ផ្ទាល់​។ ហើយ​​ដើម្បី​បង្កើត​​រថយន្ត​ម៉ាក អង្គរ នេះ លោក​ ញៀន ផលិត បាន​ចំណាយ​ពេល​វេលា​និង​​ប្រាក់​កាស់​ជា​ច្រើន គឺ​​មាន​ចំនួន​រហូត​ដល់ទៅ​​រាប់ម៉ឺន​​ដុល្លារ​​ឯណោះ​។ ​ក៏ប៉ុន្តែ ការ​លះបង់​ប្រាក់កាស់​​និង​កម្លាំង​កាយ​ចិត្ត​​​ទាំងអស់នេះ ​មិន​អត់​ប្រយោជន៍​ទេ ព្រោះ​នៅ​ពេល​ថ្មី​ៗ​​នេះ ​មានក្រុមហ៊ុន​​ផលិត​រថយន្ត​របស់​​​អាល្លឺម៉ង់​មួយ​ មាន​បំណង​មក​បណ្តាក់ទុន​រកស៊ី​​ជាមួយ​នឹង​លោក ញៀន ផលិត នៅ​ក្នុងការបង្កើត​រោងចក្រ​ផលិត​រថយន្ត​តាម​គម្រូ​​នៃ​រថយន្ត​របស់​លោក​​ ញៀន ផលិត ។
សូម​អាន​បន្ត>>
វា​មិនមែន​ជា​រឿង​គួ​រ​ឲ្យ​​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​ខ្ញុំបាទ​ហ៊ាន​និយាយ​ថា យើង​អាច​សង់​ប្រព័ន្ធ​ផ្លូវ​គមនាគមន៍​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​បាន​ ដោយមិន​ចំណាយ​ប្រាក់​អស់​មួយរៀល​នោះ​។ ម៉្យាងទៀត ​បើ​សិន​ជា​អស់​លោកអ្នក​នាង​កញ្ញា​​​ស្គាល់​ស្រុក​ខ្មែរច្បាស់​​​ដូច​ជា​រូប​​ខ្ញុំ​បាទ រឿង​នេះ​កាន់​តែ​មិន​ចម្លែក​អ្វី​ទាំងអស់​។
សូម​អាន​បន្ត>>

ផ្សែងប្លាក

តាមដាន

Get every new post delivered to your Inbox.